ខ្មែរសារិកា

  • Increase font size
  • Default font size
  • Decrease font size
ទំព័រដើម សិល្បៈកំសាន្ត ខ្សែភាពយន្តល្បីៗ រឿង​ថ្មី​ពីរ អុក​ឡុក​ box office!

រឿង​ថ្មី​ពីរ អុក​ឡុក​ box office!

ខ្សែ​ភាព​យន្ត​ដែល​ខ្លាំង​ៗ​កាល​ពី​សប្ដាហ៍​មុន​ៗ​ ត្រូវ​ទុក​មួយ​ឡែក​សិន ដោយ​ងាក​មក​មើល​រឿង​ថ្មី​ពីរ​ដ៏​ខ្លាំង​។ សប្ដាហ៍​នេះ មាន​រឿង​ថ្មី​តែ​ពីរ​ប៉ុណ្ណោះ ដែល​អាច​ចូល​ក្នុង​ចំណាត់​ថ្នាក់​កំពូល​ទាំង​១០ ប៉ុន្ដែ​ងាយ​ស្រួល​រក​មើល​បំផុត ដោយ​សារ​តែ​រឿង​ទាំង​ពី​រ​នេះ​បាន​ឈរ​នៅ​កំពូល​គេ ពោល​គឺ​លេខ​មួយ និង​លេខ​ពីរ​។

រឿង​ថ្មី​របស់ Disney គឺ​រឿង Real Steel ដែល​អាច​រក​បាន​ដល់​ទៅ ៨,៥៥លាន​ដុល្លារ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​ម៉ិញ ដែល​ធ្វើ​ឲ្យ​ទឹកប្រាក់​សរុប​ឡើង​ដល់ ២៦,៥​លាន​ដុល្លារ​។ ទឹក​ប្រាក់​ប៉ុណ្ណឹង គឺ​គ្មាន​បញ្ហា​នោះ​ទេ ក្នុង​ការ​យក​ចំណាត់ថ្នាក់​លេខ​មួយ ខណៈ​ដែល​ខ្សែ​ភាព​យន្ត​ផ្សេង​ទៀត សុទ្ធ​តែ​រក​បាន​តិច​ជាង​នេះ​។

ចំណាត់​ថ្នាក់​លេខ​ពីរ ក៏​មិន​ធម្មតា​ដែរ គឺ​ជា​រឿង​ថ្មី​មួយ​ទៀត ដែល​មាន​ចំណង​ជើង​ថា The Ides of March ដែល​អាច​ទឹក​ប្រាក់​សរុប ១០,៥លាន​ដុល្លារ​។ ខ្សែ​ភាព​យន្ត​នេះ​បាន​ចាប់​ផ្ដើម​បាន​យ៉ាង​ល្អ ជាមួយ​នឹង​ទឹក​ប្រាក់​ចំនួន ៣,៤៥​លានដុល្លារ កាល​ពី​ថ្ងៃ​សុក្រ​។

ងាក​មក​មើល​រឿង​ដែល​ជាប់​លេខ​មួយសប្ដាហ៍​មុន​វិញ គឺ​រឿង Dolphin Tales បាន​ធ្លាក់​ដំណែង​របស់​ខ្លួន​ដល់​ទៅ​ពីរ​លេខ គឺ​លេខ​មួយ​ មក​លេខ​បី​។ ដោយ​អាច​ឈរ​នៅ​លេខ​មួយ​បាន​តែ​មួយ​សប្ដាហ៍ រឿង​របស់ Warner Bros មួយ​នេះ អាច​រក​បាន​ ៩,៨លាន​ដុល្លារ​ សម​ល្មម​នៅ​នឹង​លេខ​បី​។

ទោះ​បី​ជា​មិន​ធ្លាប់​បាន​ស្គាល់​រស​ជាតិ​លេខ​មួយ​នឹង​គឺ ក៏​រឿងដែល​មាន​ចំណង​ជើង Money Ball ហាក់​ដូចជា​នៅតែ​ខ្លាំង​នៅ​ក្នុង​ចំណោម​រឿង​ទាំង​១០ ដោយ​តែង​តែ​ឈរ​នៅ​ចំណាត់​ថ្នាក់​ល្អ​។ សប្ដាហ៍​នេះ​ក៏​មិន​សូវ​ជា​អន់​ប៉ុន្មាន​ដែរ ដោយ​អាចឈរ​នៅ​លេខ​បួន ជាមួយ​នឹង​​ចំណូល​បាន​ ៧,៧លាន​ដុល្លារ។

លេខ​ប្រាំ គឺ​ជារឿង​ដែល​មាន​ចំណាង​ជើង​យ៉ាង​ខ្លី​ថា 50/50 ដែល​អាច​លក់​សំបុត្រ​បាន ៥,៦លានដុល្លារ​ ស្រប​ពេល​ដែល Couragous ឈរ​នៅ​លេខ​៦ ដោយរក​បាន ៤,៦លានដុល្លារ​។

ចំណាត់​ថ្នាក់​សល់​ពី​នេះ គឺ​លេខ​៧ ដល់​លេខ​១០ បាន​ទៅ​លើ​រឿង Dream House (៤,២លានដុល្លារ) The Lion King 3D (៤,១​លាន​ដុល្លារ) What's Your Number? (៣,២​លានដុល្លារ)​ និង​រឿង Contagion (៣លាន​ដុល្លារ)។

រឿង​ថ្មី​ពីរ អុក​ឡុក​ box office!