ខ្មែរសារិកា

  • Increase font size
  • Default font size
  • Decrease font size
ទំព័រដើម សិល្បៈកំសាន្ត ខ្សែភាពយន្តល្បីៗ

ខ្សែភាពយន្តល្បីៗ

រឿង The Vow បំបែក​កំណត់​ត្រា​ថ្ងៃ Valentine

 អ៊ីមែល បោះពុម្ភ PDF

ខ្សែ​ភាព​យន្ត​មនោសញ្ចេតនា​ស្នេហា​បែប​រ៉ូមែន​ទិច ដែលមាន​ចំណង​ជើង​ថា "The Vow" បាន​បំបែក​កំណត់​ត្រា​ ក្លាយ​ជា​ខ្សែ​ភាព​យន្ត​ដែល​រក​បាន​ចំណូល​ច្រើន​ជាង​គេ​ក្នុង​ថ្ងៃ​បុណ្យ​នៃសេចក្ដីស្រលាញ់ ពោល​គឺ​អាច​រក​បាន​ដល់ទៅ ១១,៦លាន​ដុល្លារ​។

ការ​រក​បាន​ចំណូល​ពីការ​លក់​សំបុត្រ​នៅ​ថ្ងៃ​អង្គារ​ដ៏​ច្រើន​បែប​នេះ បាន​ក្លាយ​ទៅ​ជា​ប្រវត្ដិសាស្រ្ដ​ថ្មី​នៃខ្សែ​ភាព​យន្ត ដែល​អាច​លក់​សំបុត្រ​បាន​ច្រើន​នៅ​ថ្ងៃ​មិន​មែន​ជា​ថ្ងៃ​ចុង​សប្ដាហ៍។ កំណត់​ត្រា​ចាស់​ គឺ​ជា​រឿង​ "Hitch" ដែល​សម្ដែង​ដោយ Will Smith និង Kevin James ដោយ​អាច​រក​បាន​ ៧,៥លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០០៥។

អានបន្ត...
 

រឿង​ថ្មី​៤ ស្ថិត​នៅ​កំពូល​តារាង​ Box Office

 អ៊ីមែល បោះពុម្ភ PDF

សប្ដាហ៍នេះ​ ពិត​ជា​ប្លែក និង​ពិត​ជា​អស្ចារ្យ​សម្រាប់​រឿង​ថ្មី​ៗ ដោយ​សារ​តែ​រឿង​ចាស់​ៗ​ ដែល​រួម​ទាំង​ម្ចាស់​ដំណែងលេខ​១កាល​ពី​សប្ដាហ៍​មុន ពោល​គឺរឿង Chronicle សុទ្ធ​តែ​ស្ថិត​នៅ​ក្រោម​រឿង​ដែល​ទើប​ចេញ​សប្ដាហ៍​នេះ​​ទាំង​អស់​។

ជាក់​ស្ដែង​ខ្សែភាព​យន្ត​ ដែល​មាន​ចំណង​ជើង​ថា The Vow បាន​ឈរ​នៅ​លំដាប់​កំពូល​គេ​ក្នុង​តារាង box office ក្រោយ​ពី​អាច​រក​ទឹក​ប្រាក់​បាន​រហូត​ដល់ ១៥,៣៥លាន​ដុល្លារ​ក្នុង​ថ្ងៃ​សុក្រ​ ដែល​ធ្វើ​ឲ្យ​ទឹក​ប្រាក់​សរុបប្រចាំ​សប្ដាហ៍​នៃ​រឿង​បែប​​រ៉ូមែន​ទិច​មួយ​នេះ កើន​ដល់ ៤០លាន​ដុល្លារ​។

ដូច​បញ្ជាក់​ខាង​លើ​រួច​មក​ហើយ រឿង​ថ្មី​ទាំង​៤ សុទ្ធ​តែ​នៅ​ផ្នែក​ខាង​លើ​គេ ដូច្នេះ​ចំណាត់​ថ្នាក់​លេខ​ពីរ​ក៏​ជា​រឿង​ទើប​បង្ហាញ​មុខ​ដែរ នោះ​គឺ​រឿង Safe House របស់​ក្រុមហ៊ុន Universal។ Safe House បាន​ចាញ់ The Vow តែ​បន្ដិ​ច​ប៉ុណ្ណោះ បើ​គិត​លើ​ចំនួន​ទឹក​ប្រាក់​ដែល​រក​បាន​ពី​ការ​លក់​សំបុត្រ​។ ការ​រក​បាន​ ១៣,៨លាន​ដុល្លារ​នៅ​ថ្ងៃ​សុក្រ ធ្វើ​ឲ្យចំនួន​សរុប​ប្រចាំ​សប្ដាហ៍​ដំបូង​ មាន​ចំនួន ៣៩លាន​ដុល្លារ ចាញ់​ The Vow តែ​មួយ​លានដុល្លារ​​ប៉ុណ្ណោះ។

អានបន្ត...
 

រឿង​ថ្មី​ពីរ​ ប្រជែង​គ្នា​នៅ​កំពូល​តារាង Box Office

 អ៊ីមែល បោះពុម្ភ PDF

ខ្សែ​ភាព​យន្ត The Grey ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខមួយ​កាល​ពី​សប្ដាហ៍មុននោះ បាន​ធ្លាក់ដំណែង​របស់​ខ្លួន​ហើយ​នៅ​សប្ដាហ៍នេះ​ ដែល​ត្រូវ​ជំនួស​មក​វិញ​ដោយ​រឿង​ថ្មី​ៗ​ចំនួន​ពីរ​។

ខ្សែ​ភាព​យន្ត​ថ្មី​ទាំង​ពីរ​នោះ​​កំពុង​ប្រដេញ​គ្នា​យ៉ាង​ប្រកៀក​ប្រកិត​ ពោល​គឺរឿង​របស់ 20th Century Fox ដែល​មាន​ចំណង​ជើងថា Chronicle និង​រឿង​របស់ CBS Film ដែល​មានចំណង​ជើង​ថា The Woman in Black។ ចប់​ថ្ងៃ​អាទិត្យ​នេះ លទ្ធផល​ថា​រឿង​មួយ​ណា​នឹង​ឈរ​នៅ​លើ​គេ​ប្រាកដ​ជា​ដឹង​ច្បាស់ ប៉ុន្ដែ​គិត​ត្រឹម​ពេល​នេះ ខ្សែ​ភាព​យន្ត​ Chronicle កំពុង​នាំ​មុខបន្ដិច​បន្តួច​។

អានបន្ត...
 

Adele លេខ​១ ក្នុងBillboard ទោះ​មាន​គូ​ប្រជែង​ច្រើន​!

 អ៊ីមែល បោះពុម្ភ PDF

តារា​ចម្រៀង​ដ៏​ល្បី​របស់​អង់គ្លេស​ គឺ​នាង Adele បាន​​​ឈរ​លើ​គេ​នៅ​កំពូល​តារាង​ចំណាត់​ថ្នាក់​បទ​ចម្រៀង Billboard ជាមួយ​នឹង​អាល់ប៊ុម​​កំពុង​ពេញ​និយម​របស់​នាង គឺ​អាល់ប៊ុម​ដែលមាន​ឈ្មោះ​ថា "21" ​កាលពីថ្ងៃ​ពុធ​ម្សិលម៉ិញ។ អាល់ប៊ុម​របស់​នាង​មួយ​នេះ បាន​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​មួយ ទោះ​បី​ជា​មាន​អាល់ប៊ុម​ថ្មី​ៗ​ចំនួន ៧ផ្សេង​ទៀត ចូល​លុកលុយ​ទីផ្សារ​ដើម្បី​ស្វែង​រក​លេខ​មួយ​ដែរ​ក៏ដោយ​។

អាល់ប៊ុម "21" នេះ​ បាន​លក់​ដាច់​អស់ ៦លាន​បន្ទះ នៅ​សហរដ្ឋ​អាមេរិក ចាប់​តាំង​ពី​ថ្ងៃ​ចេញ​លក់​ កាលពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១១ ទទួល​បាន​ចំណាត់​ថ្នាក់​កំពូល​នៅ Billboard រយៈពេល​១៨សប្ដាហ៍។

គួរ​បញ្ជាក់​ផង​ដែរ​ថា តារា​ចម្រៀង Adele បាន​ចាប់​ផ្ដើម​អាជីព​ចម្រៀង​សារ​ជាថ្មី​ក្រោយ​វះ​កាត់​កាល​ពី​ខែ​វិច្ឆិកា ដែល​ពេល​នេះ​នាង​បាន​និយាយ​អះ​អាង​ពី​ការ​តាំង​ចិត្ត​ក្នុង​ការ​ដណ្ដើមពាន​រង្វាន់ Grammy Awards នៅ​ Los Angeles នា​ថ្ងៃ​ទី ១២ ខែ​កុម្ភៈ​។ 

អានបន្ត...
 

The Grey យក​​លេខ​១​យ៉ាង​ស្រួល​នៅ​សប្ដាហ៍ដំបូង!

 អ៊ីមែល បោះពុម្ភ PDF

ខ្សែ​ភាពយន្ត​ថ្មីស្រឡាង​ដែល​មាន​ចំណង​ជើង​ថា The Grey បាន​ចាប់​ផ្ដើម​យ៉ាង​ល្អ​បំផុត​នៅ​សប្ដាហ៍​ដំបូង​ក្នុង​រោង​កុន​នានា​នៅ​សហរដ្ឋ​អាមេរិក​ និង​កាណាដា។ ខ្សែ​ភាព​យន្ត​នេះ​បាន​ដណ្ដើម​យក​ដំណែង​កំពូល​គេ​នៅ​ Box office ពី​ខ្សែ​ភាព​យន្ត​ចាស់​ៗ​ទាំ​ងឡាយ ក្រោយ​ពី​រក​បាន​ដល់ទៅ ៦,៤លាន​ដុល្លារ​កាល​ពី​ថ្ងៃ​សុក្រ​។ គិត​ជា​រួម​ទៅ ចំណូល​សរុប​ប្រចាំ​សប្ដាហ៍​នេះ គឺ​ The Grey រក​បាន​ ១៨,៥លាន​ដុល្លារ ស្ថិត​នៅ​លើ​គេ​ក្នុង​តារាង​ចំណាត់​ថ្នាក់​ខ្សែ​ភាព​យន្ត ខណៈដែល​ចំណាត់ថ្នាក់​លេខ​ពីរ​ហាក់​ដូច​ជា​ដាច់​ឆ្ងាយ​ពី​ខ្លួន​យ៉ាង​ខ្លាំង។

Underworld Awakening ដែល​ធ្វើ​បាន​យ៉ាង​ល្អ​កាល​ពី​សប្ដាយ៍​មុន បាន​ធ្លាក់​ចុះ​ប្រាក់​ចំណូល​ដល់ទៅ ៥៣ភាគ​រយ​ក្នុងសប្ដាហ៍​នេះ ពោលគឺ​រក​បាន​តែ ១១,៨លាន​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​សប្ដាហ៍​ទី​ពីរ​របស់​ខ្លួន​នេះ​។

ចំណែក​ឯ​ចំណាត់​ថ្នាក់​លេខ​បី​វិញ ក៏​ជា​រឿង​ថ្មី​ដូច​ The Grey ដែរ គឺ​រឿង​ One for the Money របស់ Liongate។ ជាមួយនឹងប្រាក់ចំណូល ៤,១លាន​ដុល្លារ​កាលពីថ្ងៃ​សុក្រ​ ខ្សែ​ភាព​យន្ត​ដែល​សម្ដែង​ដោយ​តារា​ល្បី Katherine Heigl នេះ អាច​រក​ចំណូល​សរុប​ប្រចាំ​សប្ដាហ៍​បាន ១១,៥ មិន​សូវ​ល្អ​ដូច​ការ​រំពឹង​ទុក​នោះ​ទេ​។

អានបន្ត...
 

Mission: Impossible 4 ធ្លាក់​ដំណែង​ដោយ​សារ​រឿង​ថ្មី

 អ៊ីមែល បោះពុម្ភ PDF

1ប្រិយមិត្ត​ប្រហែល​ជា​មិន​ទាន់​ភ្លេច​ទេ​ថា ខ្សែ​ភាព​យន្ត Mision: Impossible 4 បាន​កាន់​កាប់​តារា​ង​ចំណាត់​ខ្សែ​ភាព​យន្តនៅ box office អស់​ជាច្រើន​សប្ដាហ៍​មក​ហើយ​។ ប៉ុន្ដែ​នៅ​សប្ដាហ៍នេះ ខ្សែ​ភាព​យន្ត​ដែល​សម្ដែង​ដោយ Tom Cruise នេះ បាន​ធ្លាក់​ដំណែង​ហើយ ដោយ​សារ​ស្នាដៃ​រឿង​ថ្មី​មួយ​។

Mission: Impossibe - The Ghost Protocol ដែល​ជា​ស៊េរី​រឿង​ទី​បួននៃ​រឿង Mission: Impossible ​បាន​បាក់​អំនួត​ហើយ​បន្ទាប់​ពី​រក​បាន​ប្រាក់​ចំណូល​តិច​ជាង​រឿង​ទើប​បង្ហាញ​មុខ The Devil Inside។

យ៉ាង​ណាមិញ ទោះ​បី​ជា​ជា​ធ្លាក់​ដំណែង​ក៏​ដោយ ក៏​ខ្សែ​ភាព​យន្ត​មួយ​នេះ​មិន​បាន​ធ្លាក់ដាច់​ឆ្ងាយ​នោះ​ទេ ពោល​គឺ​ស្ថិតនៅ​ត្រឹម​ចំណាត់​ថ្នាក់លេខ​ពីរ​ប៉ុណ្ណោះ។ ជា​មួយ​គ្នា​នេះ​ដែរ ក្រៅ​ពី​រឿង​ថ្មីដែលជាប់​ចំណាត់​ថ្នាក់​លេខ​មួយ​ មិនមាន​រឿង​ថ្មី​ផ្សេង​ទៀត​នោះ​ទេ ដែល​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​កំពូល​ទាំង​១០​។

អានបន្ត...
 
ទំព័រ 1 នៃ 12