ខ្មែរសារិកា

  • Increase font size
  • Default font size
  • Decrease font size
ទំព័រដើម សិល្បៈកំសាន្ត រឿងរ៉ាវតារា ចំណាត់​ថ្នាក់​ក្រុម​ចម្រៀង​នារី​របស់​កូរ៉េ​!

ចំណាត់​ថ្នាក់​ក្រុម​ចម្រៀង​នារី​របស់​កូរ៉េ​!

ប្រិយមិត្ត​ទាំង​អស់​គ្នា​ បាន​ដឹង​រួច​មកហើយ​ថាក្រុមតារា​ចម្រៀង​កូរ៉េ​ខាង​ត្បូង​មានច្រើន​ណាស់ ដែល​ក្នុងនោះ ក្រុម​នារី​ហាក់​ដូច​ជា​មាន​សន្ទុះ​ប្រជា​ប្រិយភាព​ខ្លាំង​ជាង​គេ​។ ដោយ​សារ​តែ​មាន​ក្រុម​នារី​ច្រើន​បែប​នេះ​ហើយ ទើប​បណ្ដាញ​សង្គម Netizen របស់​កូរ៉េ​បាន​បង្កើត​ឡើង​នូវ​តារាង​ចំណាត់​ថ្នាក់​ សម្រាប់​ក្រុម​នារី​ទាំង​អស់​នោះ​។

ការ​រៀប​លំដាប់​ថ្នាក់​នេះ បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ចូល​ចិត្ដ​ក្រុម​នារី​របស់​កូរ៉េ​។ ទោះបី​ជាយ៉ាង​ណាក្ដី នេះ​មិនមែន​ជា​ចំណាត់​ថ្នាក់​ផ្លូវ​ការ​នោះ​ទេ ពោល​គឺ​គ្រាន់​តែ​ជា​ការ​រៀប​ចំ​ឡើង ដោយ​យោង​ទៅ​តាម​សកម្មភាព​ច្រើន​ ឬ តិច​នៃ​ក្រុម​ចម្រៀង​ទាំង​នោះ​តែ​ប៉ុណ្ណោះ​។

ក្រុម​ដែល​ស្ថិត​នៅ​លើ​គេ​បំផុត គឺ​ក្រុម Girls' Generation ដោយ​សារ​ក្រុម​នេះ​ បាន​ទទួល​ជោគ​ជ័យ​ខ្លាំង​ទាំង​នៅ​កូរ៉េ ជប៉ុន អឺរ៉ុប និង​អាមេរិក​។ ស្ថិត​នៅ​ក្រោម​ក្រុម Girls' Generatioin បន្ដិច គឺ​ជា​ក្រុម​ល្បី​មួយ​ទៀត នោះ​គឺ 2NE1 ដែល​ទទួល​ប្រជា​ប្រិយភាព​ខ្លាំង​ទាំង​នៅ​កូរ៉េ និង​នៅ​តំបន់​អឺរ៉ុប។

បន្ទាប់​ពី​ក្រុម​កំពូល​ទាំង​ពីរ​នេះ ក្រុមចំនួន​បី​ផ្សេង​ទៀត បាន​ឈរ​នៅ​បន្ត​បន្ទាប់​គ្នា ដែល​មាន​ដូច​ជា T-ara, Wonder Girls និង KARA ដែល​ក្រុម​ទាំង​បី​នេះ សុទ្ធ​តែ​សកម្ម​ដូច​គ្នា​ក្នុង​ការ​ផ្សព្វ​ផ្សាយ​នៅ​អាស៊ី ក៏​ដូច​ជា​នៅ​អាមេរិក​។

បន្ទាប់​ពី​នេះ​ទៀត ក្រុម​ដែល​ល្បី​ខ្លាំង​ក្នុង​ប្រទេស​កូរ៉េ ដែល​មាន​ដូច​ជា f(x), miss A, Brown Eyed Girls ក៏​ស្ថិត​នៅប្រកៀកប្រកិត​គ្នា​ផង​ដែរ​។

នៅ​មិន​ទាន់​អស់​នៅ​ឡើយ​ទេ ក្រុម SISTAR, Secret, After School, និង 4Minute ក៏​ស្ថិតក្នុងបញ្ជី​ចំណាត់​ថ្នាក់​នេះ​ផង​ដែរ ខណៈ​ដែលក្រុម​ថ្មី​ទើប​នឹង​រះ A Pink, Girls' Day, Rainbow និង Dal Shabet ស្ថិត​នៅ​លំដាប់​ផ្នែក​ខាង​ក្រោម​។

សរុប​មក​វិញ ចំណាត់​ថ្នាក់​ដែល netizens រៀប​ចំមាន​ដូច​ត​ទៅ៖ Girls' Generation, 2NE1, T-ara, Wonder Girl, KARA,f(x), miss A, Brown Eyed Girls, SISTAR, Secret, After School, 4Minute,A Pink, Girls' Day, Rainbow និង Dal Shabet។

ចុះ​ចំណែក​ប្រិយមិត្ត​វិញ រៀច​ចំណាត់​ថ្នាក់​នៃ​ក្រុមចម្រៀង​នារី​ទាំង​នេះ​ យ៉ាង​ម៉េច​ដែរ​?

ចំណាត់​ថ្នាក់​ក្រុម​ចម្រៀង​នារី​របស់​កូរ៉េ​!