ខ្មែរសារិកា

  • Increase font size
  • Default font size
  • Decrease font size
ទំព័រដើម សិល្បៈកំសាន្ត រឿងរ៉ាវតារា G-Dragon បក​ស្រាយ​រឿង​អាស្រួវ​ថ្នាំ​ញៀន

G-Dragon បក​ស្រាយ​រឿង​អាស្រួវ​ថ្នាំ​ញៀន

ក្រោយ​ពី​ស្ងាត់​បាត់​មុខ​ពី​ឆាក​តន្រ្ដី​អស់​រយៈ​ពេលយូរ​គួរ​សម ប្រធាន​ក្រុម​ចម្រៀង Big Bang ដ៏​ល្បី​ល្បាញ គឺ G-Dragon បាន​បើក​មាត់​ហើប​វាចារ​សារសព្ទ​ពី​រឿងអាស្រូវ​ទាក់​ទង​នឹង​ថ្នាំ​ញៀន​របស់​គាត់​ហើយ​នា​ពេល​នេះ​។

កាល​ពីថ្ងៃ​ទី ២០ កុម្ភៈ​ម្សិលម៉ិញ​នេះ ពោល​គឺ​នៅ​ក្នុង​កម្មវិធី Healing Camp របស់​ទូរទស្សន៍ SBS របស់​កូរ៉េ​ខាង​ត្បូង G-Dragon បាន​និយាយ​ថា នៅ​ពេល​មួយ​នោះ គាត់​បាន​ធ្វើ​តេសន៍​ទឹក​នោម​រក​សារធាតុ​ញៀន ហើយ​នៅ​ពេល​ដែល​គាត់​ទទួល​លទ្ធផល​ គាត់​រន្ធត់​ជា​ខ្លាំង​ ហើយ​គិត​ថា​លទ្ធផល​នោះ​មិន​ត្រឹម​ត្រូវ​នោះ​ទេ​។ ដំបូង​ឡើយ គាត់​មិនជឿ​នោះ​ទេ ព្រោះ​គាត់​មិនដែល​ប្រើ​ប្រាស់​ថ្នាំ​ញៀន ប៉ុន្ដែ​បែរ​ជា​ចេញ​លទ្ធផល​ថា​គាត់​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ទៅ​វិញ។

តារា​ល្បី​រូប​នេះ​បាន​បន្ថែម​ទៀត​ថា ប្រាកដ​ជា​មាន​អ្វី​មួយ​ធ្វើ​ឲ្យ​លទ្ធផល​ទៅ​ជា​បែប​នេះ ដូច្នេះ​ហើយ​គាត់​បាន​និយាយ​អំពី​រឿង​នេះ​ក្នុង​ពេល​ស៊ើប​អង្កេត​រក​ការ​ពិត​។ ក្រោយ​ពី​ការ​ប្រគុំ​តន្រ្ដី​នៅ​ជប៉ុន (ខែ​ឧសភា ២០១១) គឺ​មាន​ការ​ជប់​លៀង​មួយ​ដ៏​ធំ ដែល​មាន​មនុស្ស​ចូល​រួម​យ៉ាង​ច្រើន​។ គាត់​បាន​ទទួល​បារី​មួយ​ដើម​ពី​ជន​មិន​ស្គាល់​មុន​ម្នាក់​នា​ពេល​នោះ ដែល​នេះ​ហើយ​ដែល​គាត់​គិត​ថា​ ជា​ប្រភព​នៃ​បញ្ហា​។

គាត់​បាន​បកស្រាយ​រឿង​ទទួល​បារី​មក​ជក់​ថា នៅ​ពេល​នោះ គាត់​ និង​អ្នក​គ្រប់​គ្រង​របស់​គាត់ គឺ​សុទ្ធ​តែ​មាន​អារម្មណ៍​រីករាយ​ ក្រោយ​ពី​ការ​ប្រគុំ​តន្រ្ដី​ដំណើរ​ការ​យ៉ាង​រលូន។ នៅ​ពេលនោះ គាត់​បាន​ញ៉ាំ​ស្រា​យ៉ាង​ច្រើន ហើយ​នៅ​ពេល​ដែល​គាត់​ចូល​បន្ទប់​ទឹក មានមនុស្ស​ម្នាក់​ជូន​បារី​ដល់​គាត់​ ដែល​គាត់​បាន​ទទួល​វា ដោយ​គិត​ថា មិន​សម​ប្រសិន​បើ​គាត់​បដិសេធ​មិនទទួល​។

បន្ទាប់​ពី​បក​ស្រាយ​បាន​ត្រឹម​នេះ ពិធីករ Lee Kyung Kyu បាន​សួរ​បន្ថែម​ថា "ថ្នាំ​ញៀន​គឺ​ខុស​ពី​បារី តើ​ហេតុ​អ្វី​បាន​ជា​ G-Dragon មិន​ដឹង​ថា​វា​ខុស​គ្នា​នា​ពេល​នោះ?" G-Dragon បាន​ឆ្លើយ​ថា គាត់​បាន​ស្រវឹង​ស្រា​ជ្រុល​ទៅ​ហើយ ហើយ​គាត់​គ្រាន់​តែ​ដឹង​ថា បារី​នោះ​ខ្លាំង​ប៉ុណ្ណោះ ហើយ​គាត់​ក៏​មិនដែល​ដឹង​ថា ថ្នាំ​ញឿន​ធុំ​ក្លិន​បែប​ណា​ដែរ​ ដូច្នេះ​គាត់​ពិត​ជា​មិនដឹង​ពី​ភាព​ខុស​គ្នា​នោះ​ទេ​។

ជា​ចុង​ក្រោយ ពិធី​ករ​បាន​សួរ​ថា "តើ​អ្នក​កំពុង​កុហក​មែន​ទេ?" G-Dragon បាន​ឆ្លើយ​ថា អត់​ទេ គាត់​មិនកុហកទេ បើ​គាត់​ពិត​ជា​កុហកមែន គាត់មិន​ចេញ​មុខ​ជា​សាធារណៈ​បែប​នេះ​ទេ​។

ចំពោះ​ប្រិយមិត្ត​ដែល​គាំ​ទ្រ G-Dragon វិញ គិត​ថា​ការ​បក​ស្រាយ​របស់​គាត់​ សមហេតុ​ផល​ដែរ​ឬ​ទេ?

G-Dragon បក​ស្រាយ​រឿង​អាស្រួវ​ថ្នាំ​ញៀន