ខ្សែភាពយន្តបែបមនោសញ្ចេតនារ៉ូមែនទិច ដែលបានយកឈ្នះគេកាលពីសប្ដាហ៍ថ្ងៃនៃសេចក្ដីស្រលាញ់កន្លងទៅនោះ នៅតែអាចរក្សាដំណែងលេខមួយក្នុង box office បានដដែលនៅសប្ដាហ៍ទីពីររបស់ខ្លួននេះ។
ចំណែកឯចំណាត់ថ្នាក់លេខបីវិញ គឺជារឿងថ្មីទើបបង្ហាញមុខក្នុងរោងភាពយន្ត ដែលមានចំណងជើងថា Ghost Rider: Spirit of Vengeance ដែលរកបាន ២១,២លានដុល្លារ។ យ៉ាងណាមិញ រឿងនេះអាចធ្លាក់ទៅលេខបួនវិញ ដោយសារតែមានការតាមយ៉ាងប្រកិតពីសំណាក់ខ្សែភាពយន្ត Journey 2: The Mysterious Island ដែលអាចរកបាន ២១លានដុល្លារ។
The Means War គឺជាខ្សែភាពយន្តថ្មីមួយទៀត ដែលបានបង្ហាញមុខក្នុងតារាងចំណាត់ថ្នាក់កំពូលទាំង១០ របស់ Box office នៅសប្ដាហ៍នេះ ដោយបានឈរនៅចំណាត់ថ្នាក់លេខ៥។ ខ្សែភាពយន្តនេះ អាចរកបាន ៥,៦លានដុល្លារកាលពីថ្ងៃសុក្រ និងមានចំណូលសរុបប្រចាំឈសប្ដាហ៍ ១៧,៥លានដុល្លារ។
នៅមិនទាន់អស់រឿងថ្មីនៅឡើយនោះទេ ពោលគឺរឿង The Secret World of Arrietty អាចឈរនៅចំណាត់ថ្នាក់លេខ៩ បានផងដែរ ជាមួយនឹងប្រាក់ចំណូល ៦លានដុល្លារ។








