ខ្មែរសារិកា

  • Increase font size
  • Default font size
  • Decrease font size
ទំព័រដើម សិល្បៈកំសាន្ត រឿងរ៉ាវតារា Girls’ Generation លេច​ធ្លាយ​រូប​ស្រាត​!

Girls’ Generation លេច​ធ្លាយ​រូប​ស្រាត​!

snsdក្រុម​តារា​ចម្រៀង​កូរ៉េ​ខាង​ត្បូង​ដ៏​ល្បីល្បាញ​បំផុត គឺ​ក្រុម Girls' Generation បាន​ជួប​នឹង​រឿង​មិន​ល្អ​ហើយ​នា​ពេល​នេះ​ ពោល​គឺ​មាន​រូបថត​ស្រាត​របស់ពួកគេ​តាម​បណ្ដាញ​អ៊ីន​ធើណិត​។

ផលិត​កម្ម SM Entertainment ដែល​ជា​ទ្រនំ​របស់​ក្រុម​ចម្រៀងនារី​ដែល​មាន​សមាជិក​៩នាក់​នេះ បាន​​ទាម​ទារ​រក​ការ​ទទួល​ខុស​ត្រូវ​ ចំពោះ​ការ​កែ​ឆ្នៃ​រូប​ថត​របស់​សមាជិក​ក្នុង​ដ៏​ល្បី​នេះ​ តាមរយៈកម្មវិធី photoshop។

គួរ​បញ្ជាក់​ផង​ដែរ​ថា យោង​តាម​ប្រភព​នៅ​ក្នុង​ផលិត​កម្ម​នេះ បាន​ឲ្យ​ដឹង​ថា រូប​ស្រាត​របស់​សមាជិក​ក្រុម Girls' Generation ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​គេហទំព័រ​មួយ​ចំនួន​ កាល​ពី​ថ្ងៃ​ទី ១៥ ខែកុម្ភៈកន្លង​ទៅ។ ឆ្លើយ​តប​ទៅ​នឹង​ហេតុ​ការណ៍​​នេះ​ SM Entertainment បាន​ស្នើ​សុំ​ឲ្យ​ប៉ូលីស​ធ្វើ​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់​លើ​បញ្ហា​នេះ​។

អ្នក​តំណាង​របស់ SM Entertainment បាន​បញ្ជាក់​ថា ផលិត​កម្ម​នឹង​ដាក់​ពាក្យ​បណ្ដឹង​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​ជន​ទាំង​ឡាយ​ណា​ដែល​បានប​ង្កើត​រូប​ភាព​ឆ្កួត​ៗ​បែប​នេះ​។

គួរ​រំលឹក​ផង​ដែរ​ថា កាល​ពី​ឆ្នាំ​ ២០១០ ក៏​មាន​រឿង​ហេតុ​បែប​នេះ​កើត​ឡើង​ចំពោះ ក្រុម​ចម្រៀង​នារី​នេះ​ផង​ដែរ​។ ជា​លទ្ធផល​មនុស្ស​ចំនួន ៩៧នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ ដោយ​សារ​រក​ឃើញ​ថា​ជា​អ្នក​ចូល​រួម​ធ្វើ និង​ចែក​ចាយ​រូប​នោះ​។

ប្រិយមិត្ត​ប្រហែល​ជា​ដឹង​ហើយថា តារា​ល្បី គឺ​ជា​មុខ​សញ្ញា​នៃ​ក្រុម​ជន​ខិល​ខូច​ដែល​មាន​ចំណេះ​ដឹង តែ​មិន​យក​ចំណេះ​ដឹង​ទៅ​បម្រើ​សង្គម​ បែរ​ជា​យកមក​បង្ខូច​គេ​ឈ្មោះ​របស់​គេ​។ តារា​ខ្មែរ​ខ្លះ ក៏​ត្រូវ​បាន​ក្លាយ​ជា​ជន​រង​គ្រោះ​ នៃ​អំពើ​មិន​គប្បី​នេះ​ផង​ដែរ​។

Girls’ Generation លេច​ធ្លាយ​រូប​ស្រាត​!