
សាកសពរបស់តារាចំរៀង Whitney Houstonត្រូវបានបង្ហាញដោយមន្រ្តីនៅ Los Angeles County Coroner ទៅអោយគ្រួសាររបស់នាងហើយ ។ហើយនៅពេលនេះ មន្រ្តីដែលពាក់ពាន់កំពុងតែធ្វើការស៊ើបអង្កេតលើករណីនៃការស្លាប់នេះ ។ ហើយមូលហេតុនៃការស្លាប់ពិតប្រាកដនៅមិនទាន់ដឹងនៅឡើយទេដោយសាររង់ចាំលទ្ធផលពីការធ្វើកោសល្យវិច្ឆ័យ។ តាមមន្រ្តីជំនាញបានអោយដឹងថាពួកគេត្រូវការពេលវេលាធ្វើការលើរឿងនេះដោយគេសង្ឍឹមថាវានឹងមានលទ្ធផលនៅ ៨ ទៅ ១០សប្តាហ៍ទៀតឯណោះ ។
តាមប្រភពមិនច្បាស់ការបានរាយការណ៍ថា Whitney Houston បានស្លាប់ដោយសារការប្រើប្រាស់ថ្នាំពេទ្យ និងការផឹកស្រា តែនេះគ្រាន់តែជាការវិភាគប៉ុណ្ណោះមិនអាចយកជាផ្លូវការបានទេ ។
គួរបញ្ជាក់ថា Whitney Houston ត្រូវបានគេរាយការណ៍ថាស្លាប់នៅថ្ងៃសៅរ៍ ។ នាងត្រូវបានឃើញថាស្លាប់ដោយសារបុគ្គលិករបស់នាងនៅម៉ោង 3:30 pm ។តាមពត៍មានពី CNN បានអោយដឹងថាពិធីបុណ្យនឹងត្រូវគេធ្វើនៅថ្ងៃសុក្រ រឺអាទិត្យនេះ ។








