ខ្មែរសារិកា

  • Increase font size
  • Default font size
  • Decrease font size
ទំព័រដើម សិល្បៈកំសាន្ត រឿងរ៉ាវតារា កូន​ស្រី​របស់ Whitney Houstonចូលពេទ្យ

កូន​ស្រី​របស់ Whitney Houstonចូលពេទ្យ

Bobbi_Kristina_Brownតាម​សេចក្តី​រាយការណ៍ពីគេហទំព័រ ABC បានអោយដឹងថា Bobbi Kristina Brown ដែល​ជា​កូន​ស្រី​តែ​ម្នាក់​របស់ Whitney Houston និង Bobby Brown បាន​រំញួល​ចិត្ត​ជា​ខ្លាំង​បន្ទាប់ពី​បាន​ទ​ទួ​ល​​​ដំណឹង​ពី​មរណៈភាព​របស់​ម្តាយ​នាង ។ ប៉ូលីស​នៅ Beverly Hills បាន​ប្រាប់ ABC News ថា​ឡានពេទ្យ​ត្រូវ​បាន​គេ​ទាក់ទង​កាលពី​ព្រឹក​មិញទៅ​កាន់ Beverly Hilton Hotel ដែល​ជា​កន្លែង​រប​ស់​ Bobbi Kristina បាន​កំពុង​ស្នាក់​នៅ​ជា​មួយម្តាយ​របស់​នាង​ ។ នាង​សេចក្តី​រាយការណ៍​បាន​អោ​យ​ដឹងថា​កូន​ស្រី​របស់ Whitney Houston ដែល​មាន​អាយុ ១៨ឆ្នាំ​បាន​មាន​ការ​ឈឺ​ចាប់​ញាប់​ញាល់​ចំពោះការ​ស្លាប់​របស់​ម្តាយ​នាង​ និង​បាន​សន្លប់​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ ។

តាមសេចក្តី​រាយការណ៍បានអោយ​ដឹងថា Bobbi Kristina ត្រូវ​បាន​នាំចេញ​ពី​សណ្ឋាគារ 10:26 a.m. ឆ្ពោះទៅ​កាន់​មន្ទីរពេទ្យ Cedars-Sinai ហើយ​បាន​ដឹងខ្លួន​វិញ​ទៅ​ពេល​នោះ​ឯង ។

តាម​ប្រភព​ពត៍មា​នពី​គ្រួ​សារ​របស់​នាង​បាន​អោយ​ដឹងថា​នៅពេល​នេះ Bobbi Kristina Brown មាន​លក្ខណះ​ប្រសើរ​ច្រើន​ហើយ ។ គួរ​បញ្ជាក់​ថា​​ការ​​ស្លាប់​របស់ Whitney Houston បានធ្វើអោយពិភពលោក​មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង ។

កូន​ស្រី​របស់ Whitney Houstonចូលពេទ្យ