តារាចម្រៀង Beyonce និង Jay-Z បានធ្វើឲ្យក្រុមអ្នកគាំទ្ររបស់ពួកគេនៅទូទាំងពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានបញ្ចេញឲ្យឃើញជាលើកដំបូងនូវរូបភាពកូនដ៏ស្រស់ស្អាតរបស់ពួកគេ គឺ Blue Ivy Carter។
ឪពុកម្ដាយដ៏ល្បីល្បាញមួយគូនេះ បានដាក់រូបភាពជាច្រើននៃកូនស្រីគួជាទីស្រលាញ់របស់ពួកគេ ដែលទើបមានអាយុជាង១ខែ។ ដោយមិនលក់រូបទាំងនោះទៅឲ្យទស្សនាវដ្ឋី Glossy ដើម្បីទទួលទាក់ប្រាក់រាប់លានដុល្លារនោះ ពួកគេទាំងពីរបានបង្ហោះឲ្យគ្រប់ៗគ្នាមើលដោយមិនគិតថ្លៃ តាមរយៈ Tumblr blog។
ក្រៅពីរូបថតជាច្រើននៃគ្រួសាររបស់ពួកគេ ក៏មាននូវសារមួយឃ្លាផងដែរ ដែលសរសេរថា 'We welcome you to share in our joy. Thank you for respecting our privacy during this beautiful time in our lives. The Carter Family.' ដែលមានន័យជាខេមរៈភាសាថា "យើងសូមស្វាគមន៍ចំពោះការចែករំលែកនូវក្ដីសប្បាយរីករាយរបស់ពួកយើង។ សូមអរគុណដែលគ្រប់គ្នាបានគោរពចំពោះភាពជាឯកជនរបស់យើងកំឡុងពេលដ៏ល្អក្នុងជីវិតរបស់ពួកយើង។ ពីគ្រួសារ Carter។
គួរបញ្ជាក់ផងដែរថា នេះគឺជាលើកដំបូងហើយ ដែលទារិកា Blue Ivy Carter ត្រូវបានបញ្ចេញមុខជាសារធារណៈបែបនេះ។ កាលពីសប្ដាហ៍មុននេះ Beyonce ក៏បានបង្ហាញមុខជាសារធារណៈជាលើកដំបូងចាប់តាំងពីសម្រាលកូនផងដែរ ដែលបានបង្ហាញរាងដ៏ស្រស់ស្អាតមិនគួរឲ្យជឿ ខុសពីនារីផ្សេងទៀតដែលទើបសម្រាលបុត្ររួច។
សូមមើលរូបភាពជាច្រើនទៀតនៃគ្រួសារដ៏ល្បីនេះដូចខាងក្រោម៖












