ខ្មែរសារិកា

  • Increase font size
  • Default font size
  • Decrease font size
ទំព័រដើម សិល្បៈកំសាន្ត រឿងរ៉ាវតារា Katy Perry លែង​លះទាំង​ស្នាម​ញញឹម!

Katy Perry លែង​លះទាំង​ស្នាម​ញញឹម!

នៅ​ទី​បំផុត​កំពូល​តារា​ចម្រៀង​ប៉ុប Katy Perry និង Russel Brand បាន​ចុះ​ហត្ថលេ​ខា​ជា​ចុង​ក្រោយលើ​លិខិត​លែង​លះ​របស់​ពួក​គេ​ហើយ​។ អតីត​គូស្នេហ៍​ដ៏​ផ្អែមល្ហែម​នេះ បាន​យល់ព្រម​ចែក​រំលែក​ទ្រព្យ​សម្បត្តិ​រួម​របស់​ពួក។ ជាមួយ​គ្នា​នេះ​ដែរ Russel Brand ក៏​បាន​បដិសេធ​មិនទាម​ទារ​ចំណែក​ណាមួយ​ក្នុង​ទឹកប្រាក់​ចំនួន ៤៤លាន​ដុល្លារ​របស់ Katy Perry នោះ​ទេ​។

ទោះ​បី​ជា​ស្ថិត​ក្នុង​កាលៈ​ទេសៈ​ដ៏ក្រៀម​ក្រំ​ដោយសារ​ការ​លែង​លះ​យ៉ាង​នេះក្ដី អ្វី​ដែល​គេ​ចាប់​អារម្មណ៍​បំផុត​នោះ​ គឺ​ស្នាម​ញញឹម​របស់ Perry។ តារា​ល្បីរូប​នេះ បាន​ចុះ​ហត្ថ​លេខា​លែង​លះ​ ប្រកដ​ដោយ​ស្នាម​ញញឹម​យ៉ាង​ស្រស់ ដែល​គ្មាន​ចំណុច​ណា​ដែល​មើល​ទៅ​ថា​នាង​កើត​ទុក្ខ​នោះ​ទេ​។

យោង​តាម​ Forbes Magazine បាន​ឲ្យ​ដឹង​ថា Brand ទទួល​បាន​ចំណែក​ទ្រព្យ​សម្បត្ត​តែ ៤លាន​ផោន​ប៉ុណ្ណោះ ខណៈ​ដែល Perry ទទួល​បាន ២៨លាន​ផោន​។

គួរ​រំលឹក​ផង​ដែរ​ថា គូស្វាមី​ភរិយា​ជា​តារា​មួយគូ​នេះ​បាន​រួម​រស់​នៅ​ជា​មួយ​គ្នា​បាន ១៤ខែ​ ទម្រាំ​ដល់​ថ្ងៃ​លែង​លះ​ ពោលគឺ​រៀប​ការ​កាល​ពី​ខែ​តុលា ឆ្នាំ​២០១០។ ជា​លទ្ធផល​នៃ​ចំណង​អាពាហ៍​ពិពាហ៍​នេះ គឺ​ការ​លែង​លះ​ដែល​តុលាការ​បាន​កំណត់​ថា​ ប្រាក់​ចំណូល​ដែល​ពួក​គេ​រក​បាន​ក្នុង​រយៈ​ពេល ១៤ខែ​នេះ​ ត្រូវ​ចាត់​ទុក​ថា​ជា​ទ្រព្យ​រួម ដែល​មាន​ន័យ​ថា ពួក​គេ​នឹង​ទទួល​បាន​ពាក់​កណ្ដាលម្នាក់​។

ទោះ​បី​ជាបែប​នេះ​ក្ដី បើ​គិត​មើល​ទៅ Perry គឺ​ជា​អ្នក​រក​បាន​ចំណូល​ច្រើន ពោល​គឺ​បើ​យោង​តាម Forbes magazine គឺ​ចន្លោះ​ពី​ខែ​ឧសភា ២០១០ ដល់​ឧសភា ២០១១ Perry អាច​រក​បានដល់ទៅ ៤៤លាន​ដុល្លារ​។ ប៉ុន្ដែ​ ដូច​បាន​បញ្ជាក់​ខាងលើ​អញ្ចឹង គឺ Rassel Brand បាន​បដិសេធ​មិន​ទាម​ទារ​ចំណែក​ប្រាក់​ទាំង​នោះ​ទេ។

Katy Perry លែង​លះទាំង​ស្នាម​ញញឹម!