ខ្មែរសារិកា

  • Increase font size
  • Default font size
  • Decrease font size
ទំព័រដើម សិល្បៈកំសាន្ត រឿងរ៉ាវតារា Lee Hyori ជា Marilyn Monnroe របស់​កូរ៉េ

Lee Hyori ជា Marilyn Monnroe របស់​កូរ៉េ

តារា​ចម្រៀង​សិច​ស៊ី Lee Hyori បាន​យក​ឈ្នះ​តារា​សិច​ស៊ី​ដទៃ​ទៀត ដូច​ជា Kim Hae Soo និង Han Chae Young ដើម្បី​ទទួល​ដំណែង​ជា Marilyn Monroe របស់​កូរ៉េ​ខាង​ត្បូង​។

ខ្សែ​ភាព​យន្ត​ដែល​មាន​ចំណង​ជើង​ថា My Week With Marilyn នឹង​ត្រូវ​ចេញ​បញ្ចាំង​នៅ​ចុង​ខែ​នេះ​ហើយ ដូច្នេះ​ដើម្បី​ផ្សព្វ​ផ្សាយ​រឿង​នេះ​ឲ្យ​គេ​ដឹង​ច្រើន ក៏មាន​ការ​រៀប​ចំ​សម្រង់​មតិ​មួយ​ ដោយ​សួរ​ក្រុម​អ្នក​ចូលរួម​ថា​តើ​​តារា​សិច​ស៊ី​របស់​កូរ៉េ​ណាមួយ​ ដែល​មើល​ទៅ​ដូច​ជា​ Marilyn Monroe?

ទោះ​បី​ជា Lee Hyori ត្រូវបាន​ស្ថិតក្នុង​ចំណោម​តារា​ល្បី​ៗ​ជា​ច្រើន​ទៀត ដែល​ត្រូវ​ដាក់​ឲ្យ​គេ​ជ្រើស​រើស​ក៏​ដោយ ក៏តារា​ចម្រៀង​ស្រី​ម្នាក់​នេះ បាន​ទទួល​សម្លេង​គាំ​ទ្រ​ដល់ទៅ ៣៦ភាគ​រយ លើស​តារា​ដទៃ​ទៀត។

ក្នុង​ចំណោម​តារា​ស្រី​សិច​ស៊ី​ទាំង​អស់ គេសង្កេត​ឃើញ​មាន​តែ Kim Hae Soo ម្នាក់​ប៉ុណ្ណោះ ដែល​អាច​ប្រជែង​ប្រកិត​នឹង Lee Hyori ប៉ុន្ដែ​ក្រុម​អ្នក​បោះ​ឆ្នោត​បាន​ពន្យល់​ក្នុង Netizen ថា Lee Hyori មាន​រាង​ដ៏ស្រស់​ស្អាត ដែល​មើល​ទៅ​គឺ​សិច​ស៊ី និង​គួរជា​ទីស្រលាញ់​។

ក្រៅ​ពី​មាន​ភាពទាក់​ទាញ​ខ្លាំង​ Hyori ក៏​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​តារា​មាន​ស្នាម​ញញឹម​មាន​មន្ត​ស្នេហ៍​ផង​ដែរ ដែល​បាន​បន្ថែម​ភាព​ខ្លាំង​លើ​នាង Kim Hae Soo។ 

បន្ទាប់​ពីតារា​ទាំង​ពី​រ​នាក់​នេះ នាង Han Chae Young បាន​ស្ថិតនៅ​លំដាប់​ទី​បី ខណៈ​ដែល HyunA ក្នុង​ក្រុម 4minute បាន​ជាប់​លេខ​៤។

ប្រភព៖​ Allkpop

Lee Hyori ជា Marilyn Monnroe របស់​កូរ៉េ