ខ្មែរសារិកា

  • Increase font size
  • Default font size
  • Decrease font size
ទំព័រដើម សិល្បៈកំសាន្ត រឿងរ៉ាវតារា miss A ត្រៀម​ខ្លួន​ចេញ​អាល់ប៊ុម​ថ្មី​ខែ​នេះ​ហើយ​!

miss A ត្រៀម​ខ្លួន​ចេញ​អាល់ប៊ុម​ថ្មី​ខែ​នេះ​ហើយ​!

ប្រិយមិត្ត​ដែល​​ចូល​ចិត្ត​បទ​ចម្រៀង​កូរ៉េ​ ប្រហែល​ជា​ខាន​បាន​ស្ដាប់​បទ​ថ្មី​របស់​ក្រុម​ចម្រៀង​ miss A យូរ​ណាស់​ហើយ ​ដោយ​សារ​តែ​ក្រុម​នេះ​ខាន​ចេញ​អាល់​ប៊ុម​ថ្មី​អស់​រយៈ​ពេល​ជា​យូរ​​។ ប៉ុន្ដែ​កាល​ពី​ពេល​ថ្មី​ៗ​នេះ ក្រុម​ចម្រៀង​នារី​ដ៏​ល្បី​មួយ​នេះ បាន​ចេញ​នូវ​សេចក្ដី​ប្រកាស​ព័ត៌មាន​ តាម​រយៈ​វែប​សាយ​ផ្ទាល់​ខ្លួន​ទាក់​ទង​នឹង​ការ​ចេញ​អាល់ប៊ុម​ថ្មីរបស់​ពួក​គេ​​។

ទន្ទឹម​នឹង​គ្នា​នេះ​ដែរ ក្រុម​ចម្រៀង miss A បាន​រៀប​ចំ​ការ​ប្រកួត​ប្រជែង​សម្រាប់ក្រុម​អ្នកគាំ​ទ្រ​ផង​ដែរ ដើម្បី​ទទួល​សំបុត្រ​ចូល​ទស្សនា​ការ​ថត​វីដេអូ​បទ​ចម្រៀង​របស់​ពួក​គេ​។ អ្នក​គាំ​ទ្រ​ណា ដែល​មានសំណាង បាន​​ចូល​រួម​ក្នុង​ការ​ថត​នោះ នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ​កន្លង​ទៅ​។ ដោយ​សារ​តែ​បែប​នេះ​ហើយ យើង​អាច​សន្និដ្ឋាន​បាន​ថា អាល់ប៊ុម​ថ្មី​ដែលគេ​ទន្ទឹង​រង់​ចាំ​ជាយូរ​មក​ហើយ​នោះ ប្រហែល​ជា​ចេញ​ក្នុង​ខែ​នេះ​ហើយ ក្រោយ​ពីការ​ថត​ជា​វីដេអូ​រួច​រាល់​។

ផលិ​តកម្ម AQ Entertainment ដែល​ជា​ទ្រនំ​តាំង​ពី​ដំបូង​នៃ​ក្រុម miss A បាន​បញ្ជាក់​ថា ទោះ​បី​ជា​ខាង​ផលិត​កម្ម​មិន​បាន​អញ្ជើញ​អ្នកគាំ​ទ្រ​ទាំង​អស់​ក៏​ដោយ ប៉ុន្ដែ​ការ​ធ្វើ​បែប​នេះ ក៏ជា​ការ​ចូល​រួម​មួយ​ពី​ក្រុម​អ្នក​គាំ​ទ្រ​បាន​ខ្លះ​ផង​ដែរ នៅ​ក្នុង​ដំណើរ​ការ​នៃ​ការ​ផលិត​អាល់ប៊ុម​ថ្មី​របស់ miss A។

AQ Entertainment បាន​បន្ត​ទៀត​ថា សមាជិក​ម្នាក់ៗ​របស់ miss A បាន​និងកំពុង​តែ​មមាញឹក​យ៉ាង​ខ្លាំង ដោយ​សារ​តែ​ពួកគេ​ប្រឹង​ប្រែង​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​អាល់ប៊ុម​ថ្មី​របស់ពួក​គេ​។

ចង់​ដឹង​ថា​អាល់​ប៊ុម​ថ្មី​របស់ miss A មាន​ចំណង​ជើង​អ្វី និង​ចេញ​​នៅ​ពេល​ណា សូម​កុំភ្លេច​តាម​ដានព័ត៌មា​ន​សិល្បៈ​កំសាន្ត​របស់​ខ្មែរសារិកា​ឲ្យ​​បាន​រាល់​ថ្ងៃ​ណា​!

ប្រភព៖ Allkpop

miss A  ត្រៀម​ខ្លួន​ចេញ​អាល់ប៊ុម​ថ្មី​ខែ​នេះ​ហើយ​!