ក្នុងចំណោមសមាជិកដ៏ស្រស់ស្អាតទាំង៩នាក់ ក្នុងក្រុម Girls' Generation តើប្រិយមិត្តពេញចិត្តម្នាក់ណាជាងគេ? ថ្មីៗនេះ តួឯកប្រុសក្នុងរឿង Harry Potter ដ៏ល្បីល្បាញគឺលោក Daniel Radcliffe បានផ្ដល់កិច្ចសម្ភាសន៍មួយក្នុងពិធីផ្សព្វផ្សាយខ្សែភាពយន្តថ្មីរបស់គាត់ គឺរឿង The Woman in Black។ ក្នុងកិច្ចសម្ភាសន៍នោះដែរ Radcliffe ក៏បាននិយាយទាក់ទងនឹងតារាចម្រៀងកូរ៉េផងដែរ គឺទាក់ទងនឹងសម្រស់របស់ក្រុម Girls' Generation។
តារាសម្ដែងជនជាតិអង់គ្លេសរូបនេះ ត្រូវបានគេផ្ដល់ឲ្យនូវឌីសចម្រៀងរបស់ Girls' Generation មួយបន្ទះ ហើយបាននិយាថា គាត់មិនសូវបានដឹងច្រើនទាក់ទងនឹង K-Pop នោះទេ ប៉ុន្ដែតាមរយៈការមើលអាល់ប៊ុមមួយនេះ គឺគាត់អាចនឹងផ្ដោតអារម្មណ៍លើវាឲ្យបានច្រើន។
បន្ទាប់ពីមើលលើគម្របអាល់ប៊ុមរួច Radcliffe បានជ្រើសរើស Tiffany ជាសមាជិកដែលស្រស់ស្អាតជាងគេបំផុត បន្ទាប់ពីទទួលសំណួរដូចអ្វីដែលខ្មែរសារិកាបានសួរប្រិយមិត្តខាងលើនោះ។ មិនតែជ្រើសរើស Tiffany ប៉ុណ្ណោះទេ តារាសម្ដែងវ័យក្មេងរូបនេះ ក៏បានសរសើរសម្រស់ដ៏ស្រស់ស្អាតរបស់ Taeyeon ផងដែរ។Radcliffe ក៏បានចាប់ផ្ដើមនិយាយពីក្រុមអ្នកគាំទ្ររូបគេនៅប្រទេសកូរ៉េខាងត្បូង ដោយបញ្ជាក់ថា រូបគេនឹងរកឱកាស និងពេលវេលាទំនេរណាមួយ ដើម្បី បានទៅជួបក្រុមអ្នកគាំទ្រនៅប្រទេសនេះ។ គិតទៅ Radcliffe ពិតជាមានវិធីសាស្រ្ដល្អមែន ពោលគឺមុននឹងនិយាយពីក្រុមអ្នកគាំទ្រខ្លួននៅកូរ៉េ គឺរូបគេបាននិយាយទាក់ទងនឹងក្រុមដ៏ល្បី របស់កូរ៉េជាមុនសិន ដើម្បីទាក់ទាញអ្នកគាំទ្រជាជនជាតិកូរ៉េបានកាន់តែច្រើន។









