យោងតាមគេហទំព័រ Allkpop របស់កូរ៉េ បានឲ្យដឹង មានក្រុមចម្រៀងនារីថ្មីមួយក្រុមទៀតហើយក្នុងវិស័យចម្រៀងរបស់កូរ៉េខាងត្បូង គឺក្រុម Six Bomb។ ក្រុមដែលមានសមាជិក៦នាក់នេះ បានបញ្ចេញឲ្យដឹងកាលពីពេលថ្មីៗនេះថា ពួកគេមិនមានសម្រស់ស្អាតប៉ុន្មាននោះទេ បើធៀបជាមួយក្រុមដទៃទៀត ពោលគឺមានសម្រស់បានត្រឹមលំដាប់មធ្យមប៉ុណ្ណោះ។
សមាជិកទាំង៦នាក់របស់ក្រុមនេះ ដែលមាន Nabi, Hye Jin, Subin, Eui Hyun, Young Ji និង Jiwoo បានឡើងច្រៀងផ្លូវការជាលើកដំបូងកាលពីថ្ងៃទី ២៨ និង២៩ ខែមករា កន្លងទៅ នៅលើឆាកប្រគំតន្រ្ដី Music Bank របស់ KBS2 និង Music Core របស់ MBC។ មិនសូវខុសពីឈ្មោះប៉ុន្មាននោះទេ (Bomb) ក្រុមនេះបានអង្រួនឆាកតន្រ្ដីប្រៀបដូចគ្រាប់បែកផ្ទុះ ជាមួយ នឹងក្បាច់រាំដ៏ល្អគួរឲ្យចាប់អារម្មណ៍។ ការសម្ដែងបានយ៉ាងល្អនេះហើយ គឺជាភស្ដុតាងដែលបញ្ជាក់ថា ក្រុមនេះមិនពឹងលើសម្រស់នោះទេ ប៉ុន្ដែពឹងលើសមត្ថភាព និងជំនាញរបស់សមាជិកម្នាក់ៗ។
ការសម្ដែងរបស់ពួកគេបានទទួលការកោតសរសើរពីសំណាក់អ្នកទស្សនាជាទូទៅ។ ក្រោយពីបញ្ចប់កម្មវិធីទាំងពីរនោះ Six Bomb បានក្លាយទៅជាពាក្យដែលគេស្វែងរកច្រើនជាងគេនៅកូរ៉េ ដែលមានទាំងស្វែងរកប្រវត្តិ និងរូបភាពជាដើម។
ទោះបីជាយ៉ាងណាក្ដី ក្រុមនេះក៏ទទួលបានការរិះគន់ផងដែរ ជាពិសេសគឺការសម្ដែងប្រៀបបាននឹងគ្រាប់បែករបស់ពួកគេ។ ក្រៅតែពីពាក្យរិះគន់បន្ដិចបន្តួចនេះ នៅមានពាក្យសរសេរច្រើនទៀត ដែលមានដូចជា "ក្រុមនេះមិនសូវស្អាតពិត តែគួរឲ្យទាក់ទាញ ហើយមានសមត្ថភាព។
គួរបញ្ជាក់ផងដែរថា ក្រុមនារីថ្មីមួយនេះ ក្រុមនេះនឹងចេញអាល់ប៊ុមដំបូងរបស់ពួកគេ ដោយមានប្រាំបទ គឺបទ Chick Chick Bomb, បទ Baby Boy, បទ After I Left You, បទ Step To Me និងបទ Only You Don't Know។









