នេះគឺជាវែបសាយមួយចំនួនដែលអនុញ្ញាតឲ្យអ្នកស្តាប់ចម្រៀង និងអាចធ្វើការទាញយកបទទាំងនោះមកស្តាប់នៅក្នុងកុំព្យូទ័ររបស់អ្នកក៏បានដែរ តែមានវែបសាយខ្លះតម្រូវឲ្យអ្នកបង់លុយ និងវែបសាយខ្លះទៀតមិនត្រូវបានបង់ប្រាក់ទេ គឺឥតគិតថ្លៃតែម្តង។
វែបសាយ yourfreemusicdownloads.com គឺជាវែបសាយដែលអ្នកអាចទាញយកបទចម្រៀង ជាច្រើន ដោយមិនគិតថ្លៃ។ តែមុននឹងអ្នកអាចទាញបទទាំងនោះមកបានទាល់តែលោកអ្នកចុះឈ្មោះជាមួយវែបសាយនេះសិន ទើបគេអនុញ្ញាតឲ្យទាញយកបទដែលលោក អ្នកចូលចិត្ត។ បទនៅលើវែបសាយនេះសុទ្ធតែពេញនិយមទាំងអស់ ហើយថ្មីៗទៀតផង។
វែបសាយ beemp3.com ជាវែបសាយមួយមានបទចម្រៀងជាច្រើនហើយអ្នកអាចធ្វើការទាញយកបទចម្រៀង ដោយមិនគិតថ្លៃទៀតផង។ បើចង់ទាញយកបទមួយណានោះអ្នកត្រូវចូលទៅកន្លែងប្រអប់ស្វែងរកដើម្បី សរសេរជាឈ្មោះបទចម្រៀង ឬឈ្មោះអ្នកចម្រៀង ហើយលោកអ្នកធ្វើតាមការណែនាំរបស់គេ នោះនឹងអាចទាញយកបទនោះមកដាក់ស្តាប់នៅក្នុង កុំព្យូទ័រជាមិនខាន។
វែបសាយ Khmersarika.com មានបទចម្រៀងខ្មែរថ្មីៗ និងពិរោះៗទៀតផង តែអ្នកមិនអាចឃើញវាបានទេនៅពេលបច្ចុប្បន្ននេះ ព្រោះថាយើងធ្វើវាពុំទាន់រួច នៅពេលដែលវាមានដំណើរការស្រួល នោះលោកអ្នកនឹងអាចស្តាប់បទចម្រៀងខ្មែរ នៅលើវែបសាយរបស់យើងជាមិនខាន។ ប្រសិនបើអ្នកពេញចិត្តបទណានោះអ្នកអាចទៅរកទិញបាន ព្រោះថាបទទាំងនោះមិនអាចទាញយកមកទុកបានទេ។សូមបញ្ជាក់បន្តិច វែបសាយ beemp3.com គឺងាយទាញយក និងមិនអស់លុយទេ តែចំណែកវែបសាយ yourfreemusicdownloads.com ឮតែគេនិយាយ ខ្ញុំក៏មិនដែលសាកប្រើវាដែរ។ បើអ្នកចង់ដឹងច្បាស់មានតែសាកបើកវាមើលទាំងពីរទៅ។ អ្នកត្រូវប្រើកម្មវិធី Downloadmanagerជំនួយបន្ថែម ដើម្បីអាចទាញយកបទរបស់វាបាន។








