នេះគឺជាវែបសាយមួយចំនួនដែលអនុញ្ញាតឲ្យអ្នកស្តាប់ចម្រៀង និងអាចធ្វើការទាញយកបទទាំងនោះមកស្តាប់នៅក្នុងកុំព្យូទ័ររបស់អ្នកក៏បានដែរ តែមានវែបសាយខ្លះតម្រូវឲ្យអ្នកបង់លុយ និងវែបសាយខ្លះទៀតមិនត្រូវបានបង់ប្រាក់ទេ គឺឥតគិតថ្លៃតែម្តង។
វែបសាយ yourfreemusicdownloads.com គឺជាវែបសាយដែលអ្នកអាចទាញយកបទចម្រៀង ជាច្រើន ដោយមិនគិតថ្លៃ។ តែមុននឹងអ្នកអាចទាញបទទាំងនោះមកបានទាល់តែលោកអ្នកចុះឈ្មោះជាមួយវែបសាយនេះសិន ទើបគេអនុញ្ញាតឲ្យទាញយកបទដែលលោក អ្នកចូលចិត្ត។ បទនៅលើវែបសាយនេះសុទ្ធតែពេញនិយមទាំងអស់ ហើយថ្មីៗទៀតផង។
វែបសាយ beemp3.com ជាវែបសាយមួយមានបទចម្រៀងជាច្រើនហើយអ្នកអាចធ្វើការទាញយកបទចម្រៀង ដោយមិនគិតថ្លៃទៀតផង។ បើចង់ទាញយកបទមួយណានោះអ្នកត្រូវចូលទៅកន្លែងប្រអប់ស្វែងរកដើម្បី សរសេរជាឈ្មោះបទចម្រៀង ឬឈ្មោះអ្នកចម្រៀង ហើយលោកអ្នកធ្វើតាមការណែនាំរបស់គេ នោះនឹងអាចទាញយកបទនោះមកដាក់ស្តាប់នៅក្នុង កុំព្យូទ័រជាមិនខាន។