ខ្មែរសារិកា

  • Increase font size
  • Default font size
  • Decrease font size
ទំព័រដើម សិល្បៈកំសាន្ត

សិល្បៈកំសាន្ត



ចំណាត់​ថ្នាក់​ក្រុម​ចម្រៀង​នារី​របស់​កូរ៉េ​!

 អ៊ីមែល បោះពុម្ភ PDF

ប្រិយមិត្ត​ទាំង​អស់​គ្នា​ បាន​ដឹង​រួច​មកហើយ​ថាក្រុមតារា​ចម្រៀង​កូរ៉េ​ខាង​ត្បូង​មានច្រើន​ណាស់ ដែល​ក្នុងនោះ ក្រុម​នារី​ហាក់​ដូច​ជា​មាន​សន្ទុះ​ប្រជា​ប្រិយភាព​ខ្លាំង​ជាង​គេ​។ ដោយ​សារ​តែ​មាន​ក្រុម​នារី​ច្រើន​បែប​នេះ​ហើយ ទើប​បណ្ដាញ​សង្គម Netizen របស់​កូរ៉េ​បាន​បង្កើត​ឡើង​នូវ​តារាង​ចំណាត់​ថ្នាក់​ សម្រាប់​ក្រុម​នារី​ទាំង​អស់​នោះ​។

ការ​រៀប​លំដាប់​ថ្នាក់​នេះ បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ចូល​ចិត្ដ​ក្រុម​នារី​របស់​កូរ៉េ​។ ទោះបី​ជាយ៉ាង​ណាក្ដី នេះ​មិនមែន​ជា​ចំណាត់​ថ្នាក់​ផ្លូវ​ការ​នោះ​ទេ ពោល​គឺ​គ្រាន់​តែ​ជា​ការ​រៀប​ចំ​ឡើង ដោយ​យោង​ទៅ​តាម​សកម្មភាព​ច្រើន​ ឬ តិច​នៃ​ក្រុម​ចម្រៀង​ទាំង​នោះ​តែ​ប៉ុណ្ណោះ​។

ក្រុម​ដែល​ស្ថិត​នៅ​លើ​គេ​បំផុត គឺ​ក្រុម Girls' Generation ដោយ​សារ​ក្រុម​នេះ​ បាន​ទទួល​ជោគ​ជ័យ​ខ្លាំង​ទាំង​នៅ​កូរ៉េ ជប៉ុន អឺរ៉ុប និង​អាមេរិក​។ ស្ថិត​នៅ​ក្រោម​ក្រុម Girls' Generatioin បន្ដិច គឺ​ជា​ក្រុម​ល្បី​មួយ​ទៀត នោះ​គឺ 2NE1 ដែល​ទទួល​ប្រជា​ប្រិយភាព​ខ្លាំង​ទាំង​នៅ​កូរ៉េ និង​នៅ​តំបន់​អឺរ៉ុប។

អានបន្ត...
 

G-Dragon បក​ស្រាយ​រឿង​អាស្រួវ​ថ្នាំ​ញៀន

 អ៊ីមែល បោះពុម្ភ PDF

ក្រោយ​ពី​ស្ងាត់​បាត់​មុខ​ពី​ឆាក​តន្រ្ដី​អស់​រយៈ​ពេលយូរ​គួរ​សម ប្រធាន​ក្រុម​ចម្រៀង Big Bang ដ៏​ល្បី​ល្បាញ គឺ G-Dragon បាន​បើក​មាត់​ហើប​វាចារ​សារសព្ទ​ពី​រឿងអាស្រូវ​ទាក់​ទង​នឹង​ថ្នាំ​ញៀន​របស់​គាត់​ហើយ​នា​ពេល​នេះ​។

កាល​ពីថ្ងៃ​ទី ២០ កុម្ភៈ​ម្សិលម៉ិញ​នេះ ពោល​គឺ​នៅ​ក្នុង​កម្មវិធី Healing Camp របស់​ទូរទស្សន៍ SBS របស់​កូរ៉េ​ខាង​ត្បូង G-Dragon បាន​និយាយ​ថា នៅ​ពេល​មួយ​នោះ គាត់​បាន​ធ្វើ​តេសន៍​ទឹក​នោម​រក​សារធាតុ​ញៀន ហើយ​នៅ​ពេល​ដែល​គាត់​ទទួល​លទ្ធផល​ គាត់​រន្ធត់​ជា​ខ្លាំង​ ហើយ​គិត​ថា​លទ្ធផល​នោះ​មិន​ត្រឹម​ត្រូវ​នោះ​ទេ​។ ដំបូង​ឡើយ គាត់​មិនជឿ​នោះ​ទេ ព្រោះ​គាត់​មិនដែល​ប្រើ​ប្រាស់​ថ្នាំ​ញៀន ប៉ុន្ដែ​បែរ​ជា​ចេញ​លទ្ធផល​ថា​គាត់​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ទៅ​វិញ។

អានបន្ត...
 

ពាន​រង្វាន់​ អូស្កា ភាគ​ច្រើន​​​ជា​បុរស​ស្បែក​ស

 អ៊ីមែល បោះពុម្ភ PDF

អូស្កា (Oscars) គឺ​ជា​កម្មវិធី​​ពាន​រង្វាន់​ដ៏​ធំ និង​ល្បី​ល្បាញ​បំផុត​ សម្រាប់​សហរដ្ឋ​អាមេរិក ប៉ុន្ដែ​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​មួយ បាន​បង្ហាញ​ថា កម្មវិធី​នេះ​ មិន​មែន​ជា​កម្មវិធី​ស្មើ​ភាព​នោះ​ទេ ដោយ​សារ​មាន​ការ​ចូល​រួម​បោះ​ឆ្នោត​ពី​សំណាក់​មនុស្ស​មួយ​ក្រុម​លើស​លប់​ជាង​គេ​។

សារព័ត៌មាន The Lost Angeles Times បាន​រក​ឃើញ​ថា ៩៤ភាគ​រយ​នៃ​សមាជិក​អ្នក​បោះឆ្នោត​ជ្រើ​សរើស​ពាន​រង្វាន់​ Academy of Motion Picture  Arts និង Scienes របស់​អូស្កា គឺ​ជា​មនុស្ស​ស្បែក​ ស ខណៈ​ដែល ៧៧ភាគ​រយ​ គឺ​ជា​បុរស​។ ផ្ទុយ​ពី​បុរស​ស្បែក​ ស ដែលមាន​ភាគ​រយ​ខ្ពស់​បែប​នេះ ជន​ជាតិ​ស្បែក​ខ្មៅ មាន​តែ ២ភាគ​រយ​ប៉ុណ្ណោះ ក្នុង​ចំណោម​សមាជិក​អ្នក​បោះ​ឆ្នោត​ទាំង​អស់​។

អានបន្ត...
 

The Vow នៅ​តែ​លេខ​មួយ​

 អ៊ីមែល បោះពុម្ភ PDF

ខ្សែ​ភាព​យន្ត​បែប​មនោសញ្ចេតនា​រ៉ូមែន​ទិច ដែល​បាន​យក​ឈ្នះ​គេ​កាល​ពី​សប្ដាហ៍​ថ្ងៃ​នៃ​សេចក្ដី​ស្រលាញ់​កន្លង​ទៅ​នោះ នៅ​តែ​អាច​រក្សា​ដំណែង​លេខមួយ​ក្នុង box office បាន​ដដែល​នៅ​សប្ដាហ៍ទី​ពីរ​​របស់​ខ្លួន​នេះ​។

ជាមួយ​នឹង​ទឹក​ប្រាក់ ៧,៤លាន​ដុល្លារ​ ដែល​រក​បាន​កាល​ពី​ថ្ងៃ​សុក្រ បាន​ធ្វើ​ឲ្យ The Vow មិន​ពិបាក​ក្នុង​ការ​រក្សា​ដំណែង​កំពូល​គេ​។ ប្រាក់​ចំណូល​សរុប​ប្រចាំ​សប្ដាហ៍​នេះ​ គឺ​២៥លាន​ដុល្លារ​ ថយ​ចុះ ៣៩ភាគ​រយ​ បើ​ធៀប​នឹង​សប្ដាហ៍​មុន​។ ទោះជា​យ៉ាង​ណា​ក្ដី គូ​ប្រជែង​កាល​ពី​សប្ដាហ៍​មុន​របស់​ The Vow គឺរឿង Safe House នៅ​តែ​អាច​រក្សា​គម្លាត​មិន​ដាច់​ឆ្ងាយ​ដដែល ពោល​គឺ​ឈរ​នៅ​លេខ​ពីរ​ ជា​មួយ​នឹង​ទឹក​ប្រាក់​ប្រាក់​ ២៣,៦លាន​ដុល្លារ​ ។ ខ្សែ​ភាព​យន្ត​របស់ Universal នេះ​ អាច​រក​បាន ៦,៥លាន​ដុល្លារ​ កាល​ពី​ថ្ងៃ​សុក្រ ហើយ​បាន​ថយ​ប្រាក់​ចំណូល ៤១ភាគ​រយ​។

អានបន្ត...
 

Girls’ Generation លេច​ធ្លាយ​រូប​ស្រាត​!

 អ៊ីមែល បោះពុម្ភ PDF

snsdក្រុម​តារា​ចម្រៀង​កូរ៉េ​ខាង​ត្បូង​ដ៏​ល្បីល្បាញ​បំផុត គឺ​ក្រុម Girls' Generation បាន​ជួប​នឹង​រឿង​មិន​ល្អ​ហើយ​នា​ពេល​នេះ​ ពោល​គឺ​មាន​រូបថត​ស្រាត​របស់ពួកគេ​តាម​បណ្ដាញ​អ៊ីន​ធើណិត​។

ផលិត​កម្ម SM Entertainment ដែល​ជា​ទ្រនំ​របស់​ក្រុម​ចម្រៀងនារី​ដែល​មាន​សមាជិក​៩នាក់​នេះ បាន​​ទាម​ទារ​រក​ការ​ទទួល​ខុស​ត្រូវ​ ចំពោះ​ការ​កែ​ឆ្នៃ​រូប​ថត​របស់​សមាជិក​ក្នុង​ដ៏​ល្បី​នេះ​ តាមរយៈកម្មវិធី photoshop។

គួរ​បញ្ជាក់​ផង​ដែរ​ថា យោង​តាម​ប្រភព​នៅ​ក្នុង​ផលិត​កម្ម​នេះ បាន​ឲ្យ​ដឹង​ថា រូប​ស្រាត​របស់​សមាជិក​ក្រុម Girls' Generation ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​គេហទំព័រ​មួយ​ចំនួន​ កាល​ពី​ថ្ងៃ​ទី ១៥ ខែកុម្ភៈកន្លង​ទៅ។ ឆ្លើយ​តប​ទៅ​នឹង​ហេតុ​ការណ៍​​នេះ​ SM Entertainment បាន​ស្នើ​សុំ​ឲ្យ​ប៉ូលីស​ធ្វើ​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់​លើ​បញ្ហា​នេះ​។

អានបន្ត...
 
ទំព័រ 1 នៃ 45